SKS Copany

Email: semkimse039@gmail.com

Category: សន្ថិសុខសង្គម

ឃើញ​ភិនភាគ​ចោរ​ប៉ុណ្ណេះ​ហើយ នៅឡើយ​ចាប់​មិន​ទាន់​បាន​ទៀត

ខេត្តកំពង់ស្ពឺ ៖ ជន​ម្នាក់​ បាន​ធ្វើ​សកម្មភាព​គាស់​ដំបូល​តូបចូល​លួច​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​ប្រមាណ​៥០​គ្រឿង​ពី​ក្នុង​ទូ ទុក​តែ​ទូរស័ព្ទ​ស៊េរី​អន់​ៗ​ឲ្យ​ម្ចាស់ ។ ហេតុការណ៍​ចោរកម្ម​នេះ បាន​កើតឡើង​នៅ​អំឡុង​ម៉ោង​២​ និង​១០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ធ្នូ នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១០ ​ធ្នូ ជនសង្ស័យ​​នៅ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ទោះបី​មុខមាត់​ភិនភាគ​ជនសង្ស័យ​ ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​ក្តី ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹងថា ម្ចាស់​តូប​ឈ្មោះ លាង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។ ម្ចាស់​តូប​បាន​សមត្ថកិច្ច​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​ដំបូល​តូប​នៅ​ពី​ម៉ោង​ប្រមាណ​២​និង​១០​នាទី​រំលង​អធ្រាត្រ​។ ចំណែក​រូបភាព​ក្នុង​កាមេរ៉ាសុវត្ថិភាព​បង្ហាញ​ថា សកម្មភាព​ចោរកម្ម​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២៦​នាទី​រំលង​អធ្រាត្រ ដោយ​ជនសង្ស័យ​ស្លៀកខោ​ជើងវែង ដោះ​អាវយឺត​យក​មក​គ្រប​ក្បាល និង​បង្ហាញ​ពី​សកម្មភាព​លួច​យក​តែ​ទូរស័ព្ទ​ស៊េរី​ទំនើប​ៗ ប្រមូល​ច្រក​ថង់ ទើប​ចាកចេញ​ទៅ ។ លុះដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ខណៈម្ចាស់​ក្រោកពីដំណេក​ទើប​ដឹង​ថា បាត់​ទូរស័ព្ទ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច ។ ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​ដោយ​សហការ​ជាមួយ​នគរបាល​ស្រុក សំរោង​ទង ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ប្រតិបត្តិការ​11ម៉ោង! បង្ក្រាបឧក្រិដ្ឋជនចាប់ជំរិត80ម៉ឺុនដុល្លារ​លើដីព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ សន្និសីទ​សារព័ត៌មាន​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ដើម្បី​បង្ហាញមុខ​ជនជាតិ​ចិន​ចំនួន​៣​នាក់ ដែល​ប្រើប្រាស់​កាំភ្លើងខ្លី និងកូនកាំបិត​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​៨០​ម៉ឺន​ដុល្លារ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​ទារប្រាក់​នេះ គឺ​នគរបាល​ខេត្ត​បាន​ប្រើប្រាស់​ថិរវេលា​អស់​១១​ម៉ោង ក្នុង​ការ​បំបែកសំណុំរឿង​នេះ ក្រោម​ការ​ដឹកនាំ​ផ្ទាល់របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បទឧក្រិដ្ឋ​ជំរិត​ទារប្រាក់​បាន​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​វ័យក្មេង និង​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា បាន​កើត​មាននៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ជា​លើក​ទី​មួយ ។ លោក​ឧត្តម សេ នីយ៍ទោ​បាន​បញ្ជាក់​ថា ក្នុង​ករណី​ខាងលើ ត្រូវ​បាន​កងកម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​បាន​ទាំង ស្រុង​ក្នុង​ប្រតិបត្តិការ ដែល​បញ្ជា​ដឹកនាំ​ផ្ទាល់ ដោយ​រូប​លោក កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​៩ ធ្នូ​កន្លង​ទៅ​នេះ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​បុរី​ប៊ី​អេស​(BS) ក្រុម​ទី​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហ នុ។ ក្នុង​ប្រតិបត្តិការ​នេះ ក៏​មានការ​ចូលរួម​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បន្ត​ឲ្យ​ដឹង​ថា អំពេ​ី​ចាប់ជំរិត​របស់​ជនជាតិ​ចិន​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ធ្នូ នៅ​ចំណុច​អាង​ស្តុក​ទឹក​ស្អាត​ជិត​ឆ្នេរ​អូរ​ឈើទាល […]

SKS Compay © 2017 Frontier Theme
SKS Copany
Inline
Please enter easy facebook like box shortcode from settings > Easy Fcebook Likebox
Inline
Please enter easy facebook like box shortcode from settings > Easy Fcebook Likebox
www.000webhost.com