SKS Copany

Email: semkimse039@gmail.com

ឃើញ​ភិនភាគ​ចោរ​ប៉ុណ្ណេះ​ហើយ នៅឡើយ​ចាប់​មិន​ទាន់​បាន​ទៀត

ខេត្តកំពង់ស្ពឺ ៖ ជន​ម្នាក់​ បាន​ធ្វើ​សកម្មភាព​គាស់​ដំបូល​តូបចូល​លួច​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​ប្រមាណ​៥០​គ្រឿង​ពី​ក្នុង​ទូ ទុក​តែ​ទូរស័ព្ទ​ស៊េរី​អន់​ៗ​ឲ្យ​ម្ចាស់ ។ ហេតុការណ៍​ចោរកម្ម​នេះ បាន​កើតឡើង​នៅ​អំឡុង​ម៉ោង​២​ និង​១០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ធ្នូ នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។
ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១០ ​ធ្នូ ជនសង្ស័យ​​នៅ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ទោះបី​មុខមាត់​ភិនភាគ​ជនសង្ស័យ​ ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​ក្តី ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹងថា ម្ចាស់​តូប​ឈ្មោះ លាង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។ ម្ចាស់​តូប​បាន​សមត្ថកិច្ច​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​ដំបូល​តូប​នៅ​ពី​ម៉ោង​ប្រមាណ​២​និង​១០​នាទី​រំលង​អធ្រាត្រ​។ ចំណែក​រូបភាព​ក្នុង​កាមេរ៉ាសុវត្ថិភាព​បង្ហាញ​ថា សកម្មភាព​ចោរកម្ម​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២៦​នាទី​រំលង​អធ្រាត្រ ដោយ​ជនសង្ស័យ​ស្លៀកខោ​ជើងវែង ដោះ​អាវយឺត​យក​មក​គ្រប​ក្បាល និង​បង្ហាញ​ពី​សកម្មភាព​លួច​យក​តែ​ទូរស័ព្ទ​ស៊េរី​ទំនើប​ៗ ប្រមូល​ច្រក​ថង់ ទើប​ចាកចេញ​ទៅ ។

លុះដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ខណៈម្ចាស់​ក្រោកពីដំណេក​ទើប​ដឹង​ថា បាត់​ទូរស័ព្ទ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច ។ ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​ដោយ​សហការ​ជាមួយ​នគរបាល​ស្រុក
សំរោង​ទង ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

Updated: 11th December 2017 — 4:31 am

Leave a Reply

Your email address will not be published. Required fields are marked *

SKS Compay © 2017 Frontier Theme
SKS Copany
Inline
Please enter easy facebook like box shortcode from settings > Easy Fcebook Likebox
Inline
Please enter easy facebook like box shortcode from settings > Easy Fcebook Likebox
www.000webhost.com